នៅថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ និង ឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សហប្រធានក្រុមការងារចំពោះកិច្ចដើម្បីរៀបចំសន្និបាតបូកសរុបការងារយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងការកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបការងារយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងការកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៤។