នាព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា(គ.ប.ក.) បានចូលរួមកិច្ចប្រជុំលើកទី២នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។ ជាលទ្ធផល គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា(គ.ប.ក.) បានបន្តពិភាក្សានិងអនុម័តបញ្ចាប់ សេចក្តីព្រាងកែសម្រួលបទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។