បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចដំណើរការនៃការស្រង់ និងបូកពិន្ទុ ចំពោះកំណែលើវិញ្ញាសាសរសេរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២។ ក្នុងកិច្ចដំណើរការនៃការស្រង់ និងបូកពិន្ទុនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងសមាជិកក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងមានការចូលរួមសង្កេតការណ៍ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ លទ្ធផលផ្លូវការនៃការប្រឡងលើវិញ្ញាសាសរសេរ ត្រូវបានប្រកាសផ្សាយតាមរយៈ Telegram Channel និងទំព័រហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌។