នៅថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងមានការចូលរួមពីតំណាង និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងយុត្តិធម៌, ក្រសួងព័ត៌មាន, ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, អគ្គស្នងការដ្ឋានគរបាលជាតិ, កងយោធពលខេមរភូមិន្ទ, បញ្ជារការកងទ័ពជើងគោក ជើងទឹក និងជើងអាកាស, កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។