នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលបានអញ្ជើញមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដើម្បីពិនិត្យបញ្ជីទណ្ឌិតស្នើសុំអនុគ្រោះទោសក្នុងឱកាសទិវាជ័យជម្នះ ៧ មករា ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ និងលើកយោបល់ជូនគណៈកម្មការថ្នាក់ជាតិពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ។