ព្រៃវែង៖ រសៀលថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានចាត់តាំងលោកស្រីព្រះរាជអាជ្ញារង អ៊ុំ រ័ត្ននា ចុះទៅពន្ធនាគារខេត្តព្រៃវែង ដើម្បីចូលរួមពិធីប្រកាសនូវព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោស ជូនដល់ទណ្ឌិតចំនួន ០៥ នាក់ ដែលបានកែប្រែខ្លួនល្អក្នុងរយៈពេលអនុវត្តទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ។