ប៉ៃលិន៖ រសៀលថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានចាត់តាំងលោក ប៊ិន ចាន់បូនិត្យ ព្រះរាជអាជ្ញារងកម្មសិក្សា ចុះទៅពន្ធនាគារខេត្តប៉ៃលិន ដើម្បីចូលរួមពិធីប្រកាសនូវព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោស ជាមួយឯកឧត្តម សោ សុវណ្ណ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ជូនដល់ទណ្ឌិតចំនួន ០៨ នាក់ ដែលបានកែប្រែខ្លួនល្អក្នុងរយៈពេលអនុវត្តទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ។