កំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចាត់តាំងលោកព្រះរាជអាជ្ញារង ចក សម្បត្តិ ចុះទៅពន្ធនាគារខេត្តកំពង់ស្ពឹ ដើម្បីចូលរួមពិធីប្រកាសជាមួយលោកប្រធានពន្ធនាគារខេត្តកំពង់ស្ពឹនូវព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតចំនួន១៧នាក់ ដែលបានកែប្រែខ្លួនល្អក្នុងរយៈពេលអនុវត្តទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ។