បាត់ដំបង៖ រសៀលថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចាត់តាំងលោកព្រះរាជអាជ្ញារង ឡាច លីនិត ចូលរួមជាគណៈអធិបតីជាមួយនឹងឯកឧត្តម យឹម សៀប អភិបាលរង ខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតចំនួន ៥៣នាក់ ដោយក្នុងនោះមានស្រ្តី០១នាក់ ។