រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់តាំងលោក ឆាយ ហុង ព្រះរាជអាជ្ញារង ចុះទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ដើម្បីធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតដែលបានកែប្រែខ្លួនល្អក្នុងរយៈពេលអនុវត្តទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដល់ទណ្ឌិតចំនួន ១៥នាក់ ដែលនៅក្នុងនោះរួមមានការបន្ថូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន១៣នាក់ និងរយៈពេល០៦ខែ ចំនួន២នាក់ ។