សៀមរាប៖ ថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់តាំងលោក យិន យូឡាយ ព្រះរាជអាជ្ញារងកម្មសិក្សា ចុះទៅកាន់ពន្ធនាគារខេត្តសៀមរាប ដើម្បីធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដល់ទណ្ឌិតដែលបានបន្ធូរបន្ថយទោសរយៈពេល០៣ខែ ចំនួន ៥នាក់ ។