រតនគិរី៖ ថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចាត់តាំងលោកព្រះរាជអាជ្ញារង លាង អ៊ូ ធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដល់ទណ្ឌិតចំនួន ១០នាក់ ដែលបានទទួលការបន្ធូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន០៥នាក់ និង រយៈពេល០៦ខែ ចំនួន០៥នាក់ ។