កំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងកំពង់ចាម បានចាត់តាំងលោកព្រះរាជអាជ្ញារង តូច ឧត្តម ធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដល់ទណ្ឌិតចំនួន ១៣នាក់ ដែលទទួលបានការបន្ធូរបន្ថយទោសរយៈពេល ០៣ខែ ចំនួន១១នាក់ និង០៦ខែ ចំនួន០២នាក់ ។