ពោធិ៍សាត់៖ នាសៀលថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងពោធិ៍សាត់ បានចាត់តាំងលោកស្រីព្រះរាជអាជ្ញារង ផាន់ សុគន្ធថង ធ្វើពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស នាក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដល់ទណ្ឌិតចំនួន ១៧នាក់ ដែលត្រូវបានបន្ធូរបន្ថយទោសចំនួនរយៈពេល០៣ខែ ។