នាព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣, ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី តុលាការ នៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។
កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តមបណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអមក្រសួងយុត្តិធម៌ លោក ទិត សារឿន អគ្គនាយករងកិច្ចការរដ្ឋបាលតុលាការ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក ហ៊ឹម វ៉ិចតេលា ប្រធាននាយកដ្ឋានអាជ្ញាសាលា និងកញ្ញា ហួត វណ្ណី ប្រធានការិយាល័យនៃនាយកដ្ឋានក្រឡាបញ្ជី ព្រមទាំងមន្ត្រី តុលាការ សរុបចំនួន៣៩រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖
១. ការពិនិត្យវឌ្ឍនភាពការងារ ២. បញ្ហាប្រឈម ៣. សំណូមពរ និង ៤. យន្តការដោះស្រាយចំពោះសំណូមពរ ក្នុងកិច្ចបូកសរុបមុនបិទអង្គប្រជុំ ឯកឧត្តម សួន វិសាល ក៏បានពាំនាំពាក្យសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាការទាំងអស់ផងដែរ។