ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមជាងដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានជួសជុលអគារក្រសួងយុត្តិធម៌

ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមជាងដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានជួសជុលអគារក្រសួងយុត្តិធម៌ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នៅក្នុងឱកាសនេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានឧបត្ថម្ភជាថវិកា និងភេសជ្ជមួយចំនួនទៅដល់ក្រុមជាងផងដែរ។