នាព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី តុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប។ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូងខេត្ត កែប ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក ហ៊ឹម វ៉ិចតេលា ប្រធាននាយកដ្ឋានអាជ្ញាសាលា និងសហការីនៃក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រី តុលាការ សរុបចំនួន៤៥រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖ ១. ការពិនិត្យវឌ្ឍនភាពការងារ ២. បញ្ហាប្រឈម ៣. សំណូមពរ និង ៤. យន្តការដោះស្រាយចំពោះសំណូមពរ