ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១១ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

    រសៀលថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី១១ របស់ក្រុមការងារបច្ចេកទេស ដោយធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖

(១)-កិច្ចពិភាក្សា ពាក់ព័ន្ធនឹងឯកសារទំរង់គំរូក្នុងរឿងក្តីរដ្ឋប្បវេណី ដែលត្រូវជ្រើសរើសបញ្ចូលនៅក្នុងសៀវភៅសម្រាប់បង្រៀនដល់សិស្សចៅក្រម និងព្រះរាជអាជ្ញា

(២)-ការពិនិត្យ និងពិភាក្សាអំពីការសៀវភៅសម្រាប់បង្រៀនដល់សិស្សចៅក្រម និងព្រះរាជអាជ្ញា ។