ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងជាប្រធានផ្នែកបច្ចេកទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងទោសការងារសហគមន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី «ការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃផ្នែកបច្ចេកទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍» ដោយមានការចូលរួមពី លោកស្រីអនុប្រធាន និងលោក លោកស្រី ដែលជាសមាជិកផ្នែកបច្ចេកទេស។