នារសៀលថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទី ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្ដមផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីតុលាការ នៅ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល។
កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមពី លោកស្រី ពេជ ម៉ារ៉ែន អនុប្រធានសាលាដំបូងខេត្តកណ្តាល លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក លោកស្រី មន្ត្រី ក្រឡាបញ្ជី និងមន្ត្រីអាជ្ញាសាលាសរុបចំនួន៧៤រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖ ១. ការពិនិត្យវឌ្ឍនភាពការងារ ២. បញ្ហាប្រឈម ៣. សំណូមពរ និង ៤. យន្តការដោះស្រាយចំពោះសំណូមពរ