រសៀលថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី១០ នៃក្រុមការងារបច្ចេកទេសនេះ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើកិច្ចការចំនួន ២ រួមមាន៖ (១)-កិច្ចពិភាក្សា ស្តីពីការផ្សព្វផ្សាយសៀវភៅមេរៀន (Textbook) ដែលបា នរៀបចំឡើងក្នុងគម្រោងអភិវឌ្ឍន៍ច្បាប់ និងវិស័យយុត្តិធម៌ ជំហានមុនៗ (២)-កិច្ចពិភាក្សា ស្តីពីប្រភេទនៃឯកសារបង្រៀនដែលត្រូវរៀបចំ។