កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំក្រសួងយុត្តិធម៌ និងមានការចូលរួមពីសមាជិកក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី។
កិច្ចប្រជុំលើកដំបូងនេះបានពិភាក្សាគ្នាដើម្បីកំណត់កាលបរិច្ឆេទប្រជុំជាបន្តបន្ទាប់ និងបែងចែកមាត្រានៃសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មច្បាប់លក្ខន្តិកៈមេធាវី ជូនសមាជិកនៃអង្គប្រជុំដើម្បីពិនិត្យ និងយកមកពិភាក្សានៅកិច្ចប្រជុំបន្ទាប់។