កិច្ចពិភាក្សាពិសេសនេះ មានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ចំនួន ៧ រូប មកពីសង្គមស៊ីវីល គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍ដោយផ្ទាល់ការបោះឆ្នោតកាលពីថ្ងៃ២៣ កក្កដា ២០២៣ កន្លងទៅនេះ ក្នុងនោះ វាគ្មិនចំនួន ៤រូប ចូលរួមដោយផ្ទាល់ និង ៣ រូបទៀត ចូលរួមតាមប្រព័ន្ធអនឡាញ ហើយក៏បានធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមផងដែរ។