រសៀលថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី៩ របស់ក្រុមការងារបច្ចេកទេស ដោយធ្វើការពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ចំនួន ២ រួមមាន៖
(១)-កិច្ចពិភាក្សា ស្តីពីផែនការសកម្មភាព ដែលត្រូវត្រៀមរៀបចំអនុវត្ត សម្រាប់ដំណាក់កាលនៃការស្រាវជ្រាវ នៅក្នុងគម្រោង (២)-កិច្ចពិភាក្សាអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈនៅសាលាភូមិន្ទចៅក្រម ពាក់ព័ន្ធនឹង កម្មវិធីសិក្សា, មុខវិជ្ជា សិក្សា, វិញ្ញាប្រឡងត្រួតពិនិត្យចំណេះដឹង និងឯកសារសម្រាប់បង្រៀន ។