ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប.)លើកទី១២

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា អមដោយលោក កាន់ សុទ្ធប៉ូលីន ប្រធាននាយកដ្ឋាន សារការី និងជាសមាជិកលេខាធិការដ្ឋាន នៃគ.ក.ប. បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១២ ដែលដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន និងឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលោក លោកស្រីសមាជិកលេខាធិការដ្ឋាននៃគ.ក.ប.។

គោលបំណងនៃកិច្ចប្រជុំនេះគឺ(១)ដើម្បីពិនិត្យ និងសម្រេចលើ សេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣របស់ គ.ក.ប.(២)ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា។

ជាលទ្ធផលអង្គប្រជុំបានសម្រេចអនុម័តលេីសេចក្តីព្រាងរបាយការណ៍និងណែនាំលេខាធិការដ្ឋាននៃគ.ក.ប.ពិនិត្យកែសម្រួលលេីសេចក្តីព្រាងអនុក្រឹត្យនេះតាមស្មារតីអង្គប្រជុំមុននឹងអនុវត្តនីតិវិធីបន្ត។