នារសៀល ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាពិសេស របស់សារព័ត៌មាន កម្ពុជាថ្មី អំពីសារៈសំខាន់នៃការបោះឆ្នោត។ ឯកឧត្តម ជិន ម៉ាលីន បានធ្វើការបកស្រាយ ពន្យល់ អំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត និងឆ្លើយតបទៅនឹងការរិះគន់នានា របស់អង្គការសង្គមស៊ីវីល ពាក់ព័ន្ធដល់ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ។