នាថ្ងៃអង្គារ ១០ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការ បានដឹកនាំប្រជុំក្រុមការងារ ដើម្បីរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ "យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌"។ សូមបញ្ជាក់ថា កម្មវិធីប្រកួតជ្រើសរើសយុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ បានឆ្លងការប្រកួត ២ លើក រួចមកហើយ ដែលលើកទី១ គឺវគ្គសម្ភាសន៍ និងលើកទី២ គឺវគ្គបង្ហាញសមត្ថភាពលើវេទិកា មកដល់ពេលនេះ កម្មវិធីបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដោយជ្រើសរើសបានបេក្ខជន បេក្ខនារីឆ្នើម ចំនួន ១០ រូប (ស្ត្រី ៥ រូប) ដើម្បីធ្វើការប្រកួតប្រជែងដណ្តើមជ័យលាភី។ កម្មវិធីវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌។