ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា និងបំភ្លឺលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការជំនាញនានា នៃព្រឹទ្ធសភា

 

ព្រឹទ្ធសភា៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតំណាងរាជរដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត រួមជាមួយគណៈប្រតិភូនៃ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា និងបំភ្លឺលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ជាមួយនឹងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន និងដោយមានការចូលរួមពី ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនានានៃព្រឹទ្ធសភា។