ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការ បានដឹកនាំគណៈកម្មការ ធ្វើការវាយតម្លៃ និងដាក់ពិន្ទុ ដើម្បីជ្រើសរើស បេក្ខជន បេក្ខនារីឆ្នើម ឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតជ្រើសរើសយុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ វគ្គការបង្ហាញសមត្ថភាពលើវេទិកា

    នារសៀល ថ្ងៃសុក្រ ៦ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅអាគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការ បានដឹកនាំគណៈកម្មការ ធ្វើការវាយតម្លៃ និងដាក់ពិន្ទុ ដើម្បីជ្រើសរើស បេក្ខជន បេក្ខនារីឆ្នើម ឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតជ្រើសរើសយុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ វគ្គការបង្ហាញសមត្ថភាពលើវេទិកា។

    ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដែលជាការបង្ហាញសមត្ថភាពលើវេទិក មានបេក្ខជន បេក្ខនារី ចូលរួម ចំនួន ២២ រូប (ស្ត្រី ៩ រូប) ដែលបានជាប់វគ្គសម្ភាសន៍ នាពេលកន្លងមក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

    សូមបញ្ជាក់ថា កម្មវិធីប្រកួតជ្រើសរើសយុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ នឹងប្រារព្ធកម្មវិធីវគ្គផ្តាច់ព្រ័ត្រជ្រើសរើសយុវជនជ័យលាភីនាពេលឆាប់ៗខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ចំពោះបេក្ខជន បេក្ខនារីឆ្នើម ដែលត្រូវឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ គណៈកម្មការរៀបចំកម្មវិធី នឹងផ្សព្វផ្សាយជូននាពេលឆាប់ៗខាងនេះ និងសូមរង់ចាំការប្រកាសលទ្ធផលនេះទាំងអស់គ្នា។