នាថ្ងៃព្រហស្បត្តិ៍ ៥ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវែសប្រចាំកម្ពុជា ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគីកម្ពុជា-ន័រវែស។ ក្នុងជំនួបនេះ ក៏ធ្វើការពិភាក្សានិងផ្លាស់ប្តូយោបល់គ្នាផងដែរលើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា និងវឌ្ឍនភាពនៃការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ពាក់ព័ន្ធនឹងការលើកស្ទួយបរិកាសនៃការវិនិយោគនៅកម្ពុជា។