ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ បានដឹកនាំគណៈកម្មការ ធ្វើការសម្ភាសបេក្ខជន បេក្ខនារីជាប់វគ្គ Short list ដើម្បីជ្រើសរើសយុវជនឆ្នើមឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

    ទីស្តីការក្រសួងយុត្តិធម៌÷ នារសៀល ថ្ងៃពុធ ៤ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការ បានដឹកនាំគណៈកម្មការ ធ្វើការសម្ភាសបេក្ខជន បេក្ខនារីជាប់វគ្គ Short list ដើម្បីជ្រើសរើសយុវជនឆ្នើមឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជាលទ្ធផល គណៈកម្មការ បានធ្វើការវាយតម្លៃ និងដាក់ពិន្ទុ ជ្រើសរើបានបេក្ខជន បេក្ខនារីឆ្នើមចំនួន ២២ រូប (ស្ត្រី ៨) ក្នុងចំណោមបេក្ខជន បេក្ខនារី មកធ្វើការចូលរួមសម្ភាសន៍ចំនួន ៤៥ រូប (ស្ត្រី ១៣ រូប)។

    សូមជម្រាបជូនថា កម្មវិធីប្រកួតជ្រើសរើស "យុវជនវោហារសាស្ត្រក្នុងវិស័យយុត្តិធម៌" នឹងរៀបចំការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ - ការបង្ហាញសមត្ថភាពលើវេទិកា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២ និង ០០ នាទីរសៀល នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។