ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពី “ច្បាប់រដ្ឋប្បវេណី” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

 

រសៀលថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី “ច្បាប់រដ្ឋប្បវេណី” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ដែលត្រូវបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេស ដើម្បីផ្សព្វផ្សាយ ពិភាក្សា និងចែករំលែកបទពិសោធន៍ច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ដោយអ្នកជំនាញការផ្នែកច្បាប់របស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមគ្រូបង្គោលផ្នែករដ្ឋប្បវេណីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាសិក្ខាសាលាលើកទី១ របស់ក្រុមការងារបច្ចេកទេស ដែលនឹងត្រូវធ្វើឡើងសម្រាប់រយៈពេលពេញមួយថ្ងៃ និងធ្វើការសិក្សា និងវិភាគសុីជម្រៅលើករណីសិក្សាគម្រូលើរឿងក្តី “ការខ្ចីបរិភោគ” ដោយផ្តោតលើទិដ្ឋភាពសំខាន់ចំនួន ២ រួមមាន៖ (១)-ការអនុវត្តជាក់ស្តែងច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី និង (២)-ការពិភាក្សា និងពន្យល់អំពីអត្រាការប្រាក់ដែលច្បាប់បានកំណត់។