ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានប្រជុំពិភាក្សាការងារជាមួយ គណៈកម្មការ និងក្រុមការងាររៀបចំកម្មវិធីប្រកួតជ្រើសរើស "យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌"

 

    នារសៀលថ្ងៃព្រហស្បតិ៍ ១២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានប្រជុំពិភាក្សាការងារជាមួយ គណៈកម្មការ និងក្រុមការងាររៀបចំកម្មវិធីប្រកួតជ្រើសរើស "យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌" ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ ដូចខាងក្រោម÷ ១-អំពីវឌ្ឍនភាពនៃការរៀបចំកម្មវិធី និងការជ្រើសរើស Short list បេក្ខជនដែលបានដាក់ពាក្យ ដើម្បីធ្វើការសម្ភាសន៍នៅដំណាក់កាលបន្ទាប់ ២-ពិនិត្យ និងពិភាក្សាលើការកំណត់ប្រធានបទ និងការវាយតម្លៃ និងដាក់ពិន្ទុ ៣-ការកំណត់ទិសដៅការងារសម្រាប់ការរៀបចំកម្មវិធីប្រកួតខាងមុខ។ សូមបញ្ជាក់ថា កម្មវិធីវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ នឹងរៀបចំដំណើរការប្រកួតវគ្គសម្ភាសន៍ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ចំពោះបេក្ខជន ដែលជាប់ដំណាក់កាល Short List ក្រសួងនឹងធ្វើការផ្សព្វផ្សាយនាពេលឆាប់ខាងមុខ។