ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលឯកឧត្តម Oscar Manuel Silvera Martinez រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលឯកឧត្តម Oscar Manuel Silvera Martinez រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹងលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងគុយបាក្នុងវិស័យច្បាប់ និងយុត្តិធម៌បន្ថែមទៀត។