ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីពី "ការជម្រុញសក្ដានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់"

 

   នាព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជីវ សុងហាក់ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីបើកកម្មវិធីក្នុងសិក្ខាសាលាស្ដីពី "ការជម្រុញសក្ដានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់" ដែលស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។ ដោយមានសមាសភាពចូលរួមមកពី ក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, នាយកទីចាត់ការ ប្រធានអង្គភាព សាលាខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, គណៈអភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់, ស្មៀនឃុំ សង្កាត់, សមាគមកសិកម្ម(មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ), សមាគមទេសចរណ៍(មន្ទីរទេសចរណ៍), សិស្ស-និសិ្សត(មន្ទីរអប់រំ យុវជន និងកីឡា) សរុបប្រមាណ ៣៨៧នាក់។