ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំលើកទី៦ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

   រសៀលថ្ងៃសុក្រ ៦ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្រសួងយុត្តិធម៌ ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៦ នៃក្រុមការងារបច្ចេកទេសនេះ ដើម្បីពិនិត្យ និងពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើចំណុចសំខាន់ចំនួន ៤ រួមមាន៖ (១)-ការប្រកាសអំពីដំណេីរការសិក្ខាសាលាលេីកទី១ សម្រាប់សិស្សចៅក្រម (២)-ការពន្យល់អំពីគោលបំណងនៃការធ្វេីការស្រាវជ្រាវ (៣)-របាយការណ៍ ស្តីពីលទ្ធផលនៃកិច្ចសម្ភាសន៍ចៅក្រមនៃសាលាដំបូងខេត្តកែប និងខេត្តកំពត (៤)-កិច្ចពិភាក្សាស្តីពីផែនការធ្វេីកិច្ចសម្ភាសន៍ចៅក្រម សម្រាប់ចុះទៅសម្ភាសន៍ នៅពេលក្រោយទៀត។