រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជេីញចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាអំពីការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងការកាប់រានទន្រ្ទានដីរដ្ឋ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការនៃក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធមួយចំនួនផងដែរ។