នៅរសៀលថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូល របស់សារព័ត៌មាន កម្ពុជាថ្មី ស្តីអំពី “ការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋក្នុងនាមជាម្ចាស់ឆ្នោត” ដែលនឹងត្រូវចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងកម្មវិធី ដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ របស់សារព័ត៌មាន កម្ពុជាថ្មី។