រសៀលថ្ងៃសុក្រ ១៤កេីត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៥ នៃក្រុមការងារបច្ចេកទេសនេះ ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំសិក្ខាសាលាលើកទី១ របស់ក្រុមការងារ សម្រាប់សិស្សចៅក្រមជំនាន់ទី១១ និងសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ ដោយផ្តោតលើប្រធានបទចំនួន ២ ដូចខាងក្រោម៖ (១)-កិច្ចពិភាក្សា អំពី ការប្រាក់ (មាត្រា ៥៨៥ នៃក្រមរដ្ឋប្បវេណី) ជាការត្រៀមសម្រាប់សិក្ខាសាលា (២)-កិច្ចពិភាក្សាអំពីការរៀបចំសិក្ខាសាលាលើកទី១ របស់ក្រុមការងារនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាពេលខាងមុខ។