ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារអធិការកិច្ចក្រសួងយុត្តិធម៌ បានបន្តធ្វើអធិការកិច្ចស្រាវជ្រាលើករណីសំណុំរឿងក្តីមួយ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

   

    ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី នៅថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអធិការកិច្ចការនៃក្រសួងយុតិ្តធម៌ ដឹកនាំដោយឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញអធិការកិច្ច បានបន្តធ្វើអធិការកិច្ច ស្រាវជ្រាវលើករណីរំលោភយកដីផ្លូវសាធារណ:មួយកន្លែងស្ថិតនៅផ្លូវលេខ ១៤៤ ក្រុម ៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមការងារអធិការកិច្ចបានធ្វើការអញ្ជើញភាគីលោកស្រី ហាំ លក្ខិណា ដែលបានអះអាងថាខ្លួនទទួលរងនូវភាពអយុត្តិធម៌ចំពោះករណីនេះ និងអញ្ជើញភាគីម្ខាងទៀត រួមមានលោកស្រី ទី សុកលាង និងលោកស្រី ឃឹម ចិន្តា ព្រមទាំងក្រុមគ្រួសារ សាក្សីមួយចំនួនទៀត មកធ្វើការបំភ្លឺនៅទីស្តីការក្រសួងយុត្តិធម៌ ក្រុមការងារអធិការកិច្ចក្រសួងយុត្តិធម៌ បាន និងកំពុងប្រមូលព័តមាន ឯកសារពាក់ព័ន្ធនឹងដំណើររឿងខាងលើ ដើម្បីរៀបចំជារបាយការណ៍ គោរពជូនឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ និងស្នើសុំផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។