ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើខ្លឹមសារសេចក្តីព្រាង នៃការផ្តល់ធាតុចូលសម្រាប់រៀបំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ របស់ក្រសួងយុត្តិធម៌

   នារសៀល ថ្ងៃ ចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើខ្លឹមសារសេចក្តីព្រាង នៃការផ្តល់ធាតុចូលសម្រាប់រៀបំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ របស់ក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាប្រធានអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ នៃគ្រប់អង្គភាពក្រោមចំណុះក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ចំនួន ៣ ដូចខាងក្រោម៖

   ១-ពិនិត្យលើខ្លឹមសាររបាយការណ៍ដែលអង្គភាពនីមួយៗបានរៀបចំ និងបញ្ជូនមកនាយកដ្ឋានផែនការ

   ២-ពិភាក្សាលើខ្លឹមសាររួមនៃសេចក្តីព្រាងដំបូងនៃផែនការយុទ្ធសាស្ត្រ រៀបចំចងក្រងដោយនាយកដ្ឋានផែនការ

   ៣-ពិនិត្យនិងពិភាក្សាបន្ថែមលើចំណុចយុទ្ធសាស្រ្តសំខាន់ៗមួយចំនួនដែលអង្គភាពពាក់ព័ន្ធត្រូវបំពេញបន្ថែម និងកំណត់កាលបរិច្ឆេទចុងក្រោយដែលត្រូវបញ្ជូនត្រឡប់មកវិញ ដើម្បីធ្វើការបូកសរុបចុងក្រោយ និងបញ្ជូនបន្តទៅកាន់ក្រសួងផែនការ។