រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោកស្រីសាស្ត្រាចារ្យ Sarah H. Cleveland ដែលជាបេក្ខភាពគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីក្លាយជាចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាណត្តិ ២០២៤-២០៣៣ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីផងដែរ។