នៅព្រឹកថ្ងៃចន្ទ ១១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលខាធិការក្រសួងយុត្តិធម៌ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដោយឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ និងលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានអញ្ជើញមកសួរសុខទុក្ខ លោក អ៊ូ ផាត អតីតព្រះរាជអាជ្ញារងនៃអយ្យការខេត្តកំពង់ស្ពឺ ដែលកំពុងមានជម្ងឺសម្រាកព្យាបាលនៅគេហដ្ឋាន នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបាននាំយកថវិកាជួយឧបត្ថម្ភផងដែរ ។