ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

    រសៀលថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេសនេះ ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំទស្សនកិច្ចរបស់ក្រុមការងារនាពេលខាងមុខ, ការរៀបចំកម្មវិធីសិក្ខាសាលាលើកទី១ របស់ក្រុមការងារ និងផែនការក្នុងការសិក្សាស្រាវជ្រាវអំពីការអនុវត្តជាក់ស្តែងនៃក្រមរដ្ឋប្បវេណីនិងក្រមនីតិវិធីរដ្ឋប្បវេណី។