នាព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្ត្រីជំនាញ ចូលរួមប្រជុំពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំរបាយការណ៍លើកទី២ ទាក់ទងនឹងលក្ខណៈវិនិច្ឆ័យនៃការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ចំពោះកំណែទម្រង់ប្រព័ន្ធច្បាប់និងយុត្តិធម៌ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិនិងអន្តរជាតិ និងជាចំណែកមួយក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិ ឯកឧត្ដម សន សោភ័ណ បានលើកជូនធនាគារពិភពលោកនិងស្ថាប័នពាក់ព័ន្ធអំពី ៖
១- ជោគជ័យនៃយុទ្ធនាការដោះស្រាយបញ្ហាកកស្ទុះសំណុំរឿងព្រហ្មទណ្ឌ។
២- ការរៀបចំលិខិតបទដ្ឋានគតិតយុត្តទាក់ទងនឹងតុលាការពាណិជ្ជកម្ម ដើម្បីដោះស្រាយរឿងក្តីពាណិជ្ជកម្ម ឱ្យបានលឿន មានតម្លាភាព និងយុត្តិធម៌ ។
៣- ការរៀបចំលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងសន្ធានកម្ម ដែលជាយន្តការមួយថ្មីទៀតក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។