ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃអង្គារ ១៣ កើត ខែពិសាខ ឆ្នាំថោះ បពា្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារនៃក្រសួងយុតិ្តធម៌ ដឹកនាំដោយឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ រួមនិង ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីជំនាញ បានបន្តចុះទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ និងដោះស្រាយករណីសំណុំរឿងដីធ្លីរបស់ប្រជាពលរដ្ឋចំនួន១៣គ្រួសារនៅព្រះវិហារ តាមរយៈឃ្លីបវីដេអូមួយដែល បានផុសតាមFacebook មួយកាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២៣កន្លងមកនេះ។ ក្នុងការចុះបំពេញការងារនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំនេះក្រុមការងារនៃក្រសួងយុត្តិធម៌ បានពិភាក្សាការងារជាមួយឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងឯកឧត្តម រៀល សុភិន u អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ពាក់ព័ន្ធករណីសំណុំរឿងដីធ្លីរបស់ប្រជាពលរដ្ឋចំនួន១៣គ្រួសារ នៅខេត្តព្រះវិហារ ដែលបានប្តឹងឧទ្ធរណ៍ នាពេលកន្លងមក និងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច។