ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា ប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ABD)

 

  នារសៀលថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១:០០នាទីរសៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា ប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៏អាស៊ី(ABD) គឺលោកស្រី Fiona Connell ប្រធានក្រុមការងារច្បាប់នៃតុលាការពាណិជ្ជកម្ម និងលោកសាស្ត្រាចារ្យ Justice Anselmo Reyes ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ ការប្រព្រឹត្តិទៅនៃសាលាជម្រៈក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម និង ២-ការលើកសំណួរ-ចម្លើយមួយចំនួនទាក់ទងនឹងនីតិពាណិជ្ជកម្មនិងតុលាការពាណិជ្ជកម្ម។

   កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី សមាជិកគណៈកម្មការ និងក្រុមបច្ចេកទេសត្រួតពិនិត្យសេចក្ដីព្រាងនីតិវិធីពាណិជ្ជកម្ម ផងដែរ។