នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្ដម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៏អាស៊ី(ABD) គឺលោកស្រី Fiona Connell ប្រធានក្រុមការងារច្បាប់នៃតុលាការពាណិជ្ជកម្ម និងលោកសាស្ត្រាចារ្យ Justice Anselmo Reyes ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ ការប្រព្រឹត្តិទៅនៃសាលាជម្រៈក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម និង ២-ការលើកសំណួរ-ចម្លើយមួយចំនួនទាក់ទងនឹងនីតិពាណិជ្ជកម្មនិងតុលាការពាណិជ្ជកម្ម។
កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី សមាជិកគណៈកម្មការ និងក្រុមបច្ចេកទេសត្រួតពិនិត្យសេចក្ដីព្រាងនីតិវិធីពាណិជ្ជកម្ម ផងដែរ។