រសៀលថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារបច្ចេកទេសនេះ ដើម្បីពិនិត្យ និងណែនាំអំពីសកម្មភាពការងារដែលត្រូវអនុវត្តនាពេលខាងមុខ រួមមាន ការបង្ហាញអំពីសមាសភាពនៃក្រុមការងារទាំងអស់ចំនួន ៥៨នាក់, គោលបំណងនៃការបង្កើតក្រុមការងារ, បេសកកម្មរបស់ក្រុមការងារ និងផែនការសកម្មភាពរបស់ក្រុមការងារ។