ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានលេខាធិការដ្នានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សាដើម្បីដកស្រង់បទពិសោធន៍ពីភាពប្រទាក់ក្រទ្បាគ្នា នៃការកែទម្រង់អន្តរវិស័យនៅទីក្រុង សេអ៊ូល និងទីក្រុងសេចុង នៃសាធារណ:រដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ កម្មវិធីទស្សនកិច្ចសិក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាន់ខ្ពស់សរុបចំនួន២៦រូបដែលជាតំណាងឱ្យស្ថាប័នសំខាន់ៗចំនួន៤រួមមាន៖
១-អគ្គលេខាធិការដ្នាននៃគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្នកិច្ច និងហិរញ្ញវត្ថុ
២-អគ្គលេខាធិការដ្នាននៃគណៈកម្មាធិការកែទម្រង់រដ្នបាលសាធារណៈ ក្រសួងមុខងារសាធារណៈ
៣-អគ្គលេខាធិការដ្នាននៃគណៈកម្មាធិការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងមហាផ្ទៃ